We TV Cambodia

កម្ពុជាបាននាំចេញកង់ទៅអឺរ៉ុបគិតជាទឹកប្រាក់ប្រមាណ ១១៩លានដុល្លារ ដែលមានការកើនឡើងជិត១០%

កម្ពុជាបាននាំចេញកង់ទៅអឺរ៉ុបគិតជាទឹកប្រាក់ប្រមាណ ១១៩លានដុល្លារ ដែលមានការកើនឡើងជិត១០%
រោងចក្រផលិតកង់ (ប្រភព៖ Google)

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកង់ទៅកាន់តំបន់អឺរ៉ុបប្រមាណជិត ៥០ម៉ឺនគ្រឿង ដែលគិតជាទឹកប្រាក់ស្មើនឹង ១១៩លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bike-EU.com របស់អឺរ៉ុបកាលពីពេលថ្មីៗនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បានប្រាប់ឲ្យដឹងថា នៅត្រីមាសទី២នេះ លោកជឿជាក់ថា ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសនាពេលខាងមុខនឹងមានការកើនឡើងថែមទៀត ដោយសារតែបញ្ហានៃការកកស្ទះចរាចរណ៍ និងកំណើននៃការជិះកង់ដើម្បីធ្វើលំហាត់ប្រាណសុខភាពរបស់ប្រជាជនក្នុងតំបន់អឺរ៉ុបជាដើម។

រោងចក្រផលិតកង់ក្នុងប្រទេសកម្ពុជា (ប្រភព៖ Google)

មិនតែប៉ុណ្ណោះ ទោះបីជាសហភាពអឺរ៉ុបបានប្រកាសដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជាក្ដី ប៉ុន្តែសម្រាប់ការនាំចេញផលិតផលកង់មិនបានរងផលប៉ះពាល់នោះទេ ដោយសារផលិតកង់មិនស្ថិតក្នុងបញ្ជីនៃការដកការអនុគ្រោះនោះទេ និងនូវតែអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដោយមិនគិតពន្ធដដែល។

រោងចក្រផលិតកង់ក្នុងប្រទេសកម្ពុជា (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ដោយសារតែ​មានការអនុគ្រោះ​ពន្ធនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ​កម្ពុជាបាន​ក្លាយជាអ្នកនាំចេញកង់ធំបំផុតទៅកាន់ទីផ្សារអន្តរជាតិមួយនេះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *