We TV Cambodia

កម្ពុជាបច្ចុប្បន្ន​មាន បន្ទប់សម្រាប់រៀបចំដាក់អ្នកជម្ងឺ កូវីដ១៩ ដល់ទៅជាង៣ពាន់បន្ទប់ទូទាំងប្រទេស

កម្ពុជាបច្ចុប្បន្ន​មាន បន្ទប់សម្រាប់រៀបចំដាក់អ្នកជម្ងឺ កូវីដ១៩ ដល់ទៅជាង៣ពាន់បន្ទប់ទូទាំងប្រទេស

កម្ពុជាមកទល់ពេលនេះ​មានអ្នកជម្ងឺកូវីដ១៩ ដល់ទៅ ៩៣ករណី របាយការណ៍ទូទាំងប្រទេសកម្ពុជា បានបង្ហាញត្រឹមថ្ងៃទី២៥​ខែមីនា ឆ្នាំ២០២០។ ទន្ទឹមគ្នានោះដែរ សម្ដេច​ ហ៊ុន សែន បានមានប្រសាស បញ្ជាក់ពីការត្រៀមខ្លួន នឹងការប្រយុទ្ធប្រយុទ្ធប្រឆាំង ដោយបានរៀបចំ បន្ទប់សម្រាប់អ្នកជម្ងឺដល់ទៅ ជាង៣ពាន់បន្ទប់ ទូទាំងប្រទេស ដែលបន្ទប់ទាំងនោះ ជាបន្ទប់សាលារៀន បន្ទប់សណ្ឋាគារ និងមន្ទីពេទ្យបង្អែកផ្សេងទៀត។​

ជាមួយនឹងការត្រៀមខ្លួន​ប្រយុទ្ធប្រឆាំងនេះ កម្ពុជាក៏មានគ្រូពេទ្យស្ម័គ្រចិត្ដដល់ទៅ២ពាន់នាក់ បូករួមទាំងសមាសភាពគ្រូពេទ្យទូទាំងប្រទេសមានដល់ទៅ​ជាង ២ម៉ឺនបន្ថែមទៀត។ គ្រូពេទ្យស្ម័គ្រចិត្ដ ក្នុងការព្យាបាលជម្ងឺឆ្លងទាំង២ពាន់នាក់នេះ គឺមិនបានផ្ដោតសំខាន់តែ ការព្យាបាល​មេរោគ កូវីដ១៩នោះទេ តែក៏ត្រូវចូលរួមព្យាបាលជម្ងឺឆ្លងប្រភេទផ្សេងទៀតដែរ។

រដ្ឋាភិបាលកម្ពុជាពេលនេះ កំពុងតែធ្វើសកម្មភាពទប់ស្កាត់ នៃការរីការាលដាល ក៏ដូចជាការខិតខំ ប្រឹងប្រែងព្យាលបាលអ្នកជម្ងឺ​ដែលកំពុងតែកើតមាន​នៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនៃការថ្លែងរបស់សម្ដេច ហ៊ុន សែន ក៏បានលើកទឹកចិត្ដដល់​ការចូលរួមស្ម័គ្រចិត្ដរបស់ក្រុមគ្រូពេទ្យ កម្ពុជា។

ដោយ៖ Stince

Related Articles