We TV Cambodia

កម្ពុជានៅតែប្រឈមនឹងការឆ្លងកូវីដ១៩ ទោះបីមិនទាន់មានការឆ្លងចូលសហគមន៍ក៏ដោយ

កម្ពុជានៅតែប្រឈមនឹងការឆ្លងកូវីដ១៩ ទោះបីមិនទាន់មានការឆ្លងចូលសហគមន៍ក៏ដោយ

កម្ពុជានៅតែប្រឈមនឹងការឆ្លងកូវីដ១៩ ដដែល ទោះបីជាពេលនេះមិនទាន់មានការឆ្លងចូលសហគមន៍ និងមានការទប់ស្កាត់បានល្អក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកជំទាវ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មាន២៧៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៧៥នាក់រួចមកហើយ ដោយសល់ ២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែមិនមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារជំងឺនេះទេ ហើយក៏មិនមានករណីឆ្លងចូលក្នុងសហគមន៍ដែរ។

យ៉ាងណាក៏ដោយ លោកជំទាវនៅតែសម្តែងការព្រួយបារម្មណ៍នៅឡើយចំពោះជំងឺកូវីដ-១៩ ព្រោះជំងឺនេះ នៅតែចរាចរក្នុងស្ថានភាពខ្លាំងក្លាមិនទាន់មានលក្ខណៈធូរស្រាលនៅឡើយទាំងនៅអ៊ឺរ៉ុប អាស៊ី និងប្រទេសជិតខាងកម្ពុជា ព្រោះចរន្តធ្វើដំណើររបស់ប្រជាជនពីប្រទេសមួយទៅប្រទេសមួយនៅតែបន្តមាន។

សូមជម្រាបថា ការគ្រប់គ្រងកូវីដ១៩ នៅកម្ពុជាមានភាពល្អប្រសើរច្រើន ត្បិតមានអ្នកឆ្លងថ្មីខ្លះក៏ដោយ ប៉ុន្តែករណីទាំងនោះគឺជាករណីនាំចូលប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles