We TV Cambodia

កម្ពុជានៅតែបន្ដតំណែង ជាតំបន់គោលដៅទេសចរណ៍ បេតិកភណ្ឌ យ៉ាងសំខាន់

កម្ពុជានៅតែបន្ដតំណែង ជាតំបន់គោលដៅទេសចរណ៍ បេតិកភណ្ឌ យ៉ាងសំខាន់

យោងតាមក្រសួងទេសចរណ៍កម្ពុជាបាន ឲ្យដឹងថា កម្ពុជាត្រូវបានទទួលពានរង្វាន់ ជាគោលដៅតំបន់ទេសចរណ៍ បេតិកភណ្ឌ អន្តរជាតិ ល្អបំផុត បើផ្អែកលើការសិក្សា ស្រាវជ្រាវ ដោយសមាគមអ្នកនិពន្ធទេសចរណ៍តំបន់ប៉ាស៊ីហ្វិក (PATWA)។ ប្រទេសកម្ពុជាបានស្ថិតនៅក្នុងចំណោមទិសដៅតំបន់ទាំង ១៣ ដែលត្រូវបានទទួលស្គាល់ពី PATWA ថាជាទិសដៅទេសចរណ៍ល្អបំផុតនៅក្នុងប្រភេទផ្សេងៗគ្នា។

យោងតាមប្រភពព័ត៌មានពី PATWA បានឲ្យដឹងបន្ថែមទៀតថា តំបន់ផ្សេងទៀតដែលត្រូវបានគេស្គាល់ មានដូចជា៖

យេម៉ែន (Yemen) ជាគោលដៅល្អបំផុត ផ្នែកអេកូទេសចរណ៍
ប៊ូតាន់(Bhutan)ជាគោលដៅសម្រាប់ទេសចរណ៍បែបរីករាយ
ចាម៉ាកា(Jamaica)ជាទិសដៅដ៏ល្អបំផុត ផ្នែកទេសចរណ៍ប្រកបដោយចីរភាព
តាហ្ស៊ីគីស្ថាន(Tajikistan) ជាទិសដៅលេចធ្លោជាងគេបំផុត
ឥណ្ឌា(India)ជាគោលដៅល្អបំផុត ផ្នែកវប្បធម៌និងពិធីបុណ្យផ្សេងៗ។

ដោយ៖ Stince

Related Articles