We TV Cambodia

កម្ពុជានឹងពិភាក្សាជាមួយប្រទេសហុងគ្រី ដើម្បីជំរុញពាណិជ្ជកម្មក្នុងស្រុក

កម្ពុជានឹងពិភាក្សាជាមួយប្រទេសហុងគ្រី ដើម្បីជំរុញពាណិជ្ជកម្មក្នុងស្រុក
កំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ cpp)

កម្ពុជានឹងមានកិច្ចពិភាក្សាមួយជាមួយប្រទេសហុងគ្រីនៅចុងឆ្នាំនេះ ដើម្បីជួយជំរុញពាណិជ្ជកម្មក្នុងស្រុក និងបង្កើនការនាំចេញ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតិចតួសនៅឡើយ។

កំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas gov)

យោងតាមជំនួបពិភាក្សាការងាររវាង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម István Joó អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានឲ្យដឹងថា កម្ពុជា និងហុងគ្រី នឹងត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្នុងប្រទេសកម្ពុជា។

កំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas gov)

ក្នុងជំនួបនោះដែរ ភាគីហុងគ្រី បានលើកឡើងអំពីបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម គ្រប់គ្រងធារាសាស្រ្ត វិស័យអប់រំ និងពាណិជ្ជកម្មអេឡិចត្រូនិក ជាមួយនឹងកិច្ចព្រមព្រៀងស្តីពីសេវាកម្មអាកាសចរណ៍ដែលគ្រោងនឹងចុះហត្ថលេខា នាអំឡុងពេលទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅកម្ពុជា។

កំពង់ផែក្រុងព្រះសីហនុ (ប្រភព៖ pas gov)

សូមជម្រាបថា ភាគីកម្ពុជា បានគាំទ្រក្នុងការកំណត់វិស័យអាទិភាពពីក្នុងវិស័យទាំង២៤ ដែលមាននៅក្នុងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ដែលវិស័យអាទិភាពទាំងនោះរួមមាន៖ ១, ការជំរុញពាណិជ្ជកម្ម, ២, ពាណិជ្ជកម្មអេឡិចត្រូនិច, ៣, សហគ្រាសធុនតូចនិងមធ្យម, ៤, កសិកម្ម, ៥, ទេសចរណ៍ និង ៦, ធនាគារ និងហិរញ្ញវត្ថុជាដើម។

អត្ថបទដោយ៖ Nevin

Related Articles