We TV Cambodia

កម្ពុជានាំចេញផលិតផលកសិកម្មបានប្រមាណ ៦លានតោនត្រឹមរយៈពេល ៩ខែ

កម្ពុជានាំចេញផលិតផលកសិកម្មបានប្រមាណ ៦លានតោនត្រឹមរយៈពេល ៩ខែ

វិបត្តិកូវីដ១៩ បានបង្ករផលប៉ះពាល់ដល់វិស័យជាច្រើន ប៉ុន្តែនៅកម្ពុជាវិស័យកសិកម្មហាក់កំពុងមានសន្ទុះទៅវិញ ដោយក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសបានប្រមាណ ៦លានតោនឯណោះ។

យោងតាមការប្រកាសរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្មបានចំនួន ៥,៨លានតោនទៅកាន់ទីផ្សារបរទេសរួមមានស្រូវចំនួន ៤៨៨,៧៧៥តោន, ដំឡូងមីស្រស់ ១,៧៨០,៤៩៦តោន, ដំឡូងមីស្ងួត ១,២០២,៦៤៤តោន, ម្សៅដំឡូងមី ១២,០០០តោន, គ្រាប់ស្វាយចន្ទី ២០៤,២០៨តោន, ពោតប្រមាណ ២០០,០០០តោន, ចេក ២៣៥,០០០តោន, ស្វាយ ៦៤,០០០ តោន, ម្ទេសជាង ៥៥,០០០តោន និងម្រេចជាង ៤,០០០តោន។

សូមជម្រាបថា ទីផ្សារសំខាន់ៗដែលកម្ពុជានាំផលិតផលកសិកម្មចេញមានដូចជា៖ ប្រទេសចិន, អឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េ, រុស្ស៊ី, អូស្ត្រាលី, ប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសមួយចំនួនទៀត។

អត្ថបទដោយ៖ Nevin

Related Articles