We TV Cambodia

កម្ពុជាទាញចំណូលបានជាង ៤០០លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល ១១ខែ

កម្ពុជាទាញចំណូលបានជាង ៤០០លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល ១១ខែ

រយៈពេល ១១ខែក្នុងឆ្នាំ២០២០នេះ កម្ពុជាទាញចំណូលបានប្រមាណ ៤១៥លានដុល្លារពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស ដែលមានការកើនឡើងប្រមាណ១២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ទោះបីស្ថតក្នុងកំឡុងកូវីដ១៩ ក៏ដោយ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល ១១ខែមកនេះ កម្ពុជានាំចេញអង្ករបាន ៦០ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៤១៥លានដុល្លារ ដែលមានការកើនឡើង ៤៣លានដុល្លារស្មើនឹង ១២% បើធៀបទៅនឹងការនាំចេ្រយៈពេល ១១ខែក្នុងឆ្នាំ២០១៩ ដែលមានតែ ៣៧២លានដុល្លារប៉ុណ្ណោះ។

លោកបន្តថា ការកើនឡើងនេះជាមូលដ្ឋានមួយដើម្បីឈានដល់ការនាំចេញអង្ករឲ្យបាន ១លានតោននៅឆ្នាំ២០២១ ២០២២ ខាងមុខនេះ ហើយទោះបីយើងជួបវិបត្តិកូវីដ១៩ និងគ្រោះទឹកជំនន់ក៏ដោយ ប៉ុន្តែយើងនៅតែមើលឃើញសញ្ញាណល្អក្នុងការសម្រេចគោលដៅនាំចេញរបស់យើង។

សូមជម្រាបថា កម្ពុជាបានដាក់គោលដៅក្នុងការនាំចេញអង្ករទៅក្រៅប្រទេសឲ្យបាន ១លានតោនក្នុងឆ្នាំ២០២១ ២០២២ ខាងមុខនេះ ហើយទីផ្សារនាំចេញអង្ករធំជាងគេរបស់កម្ពុជាគឺប្រទេសចិន និងសហភាពអឺរ៉ុប រួមនឹងបណ្ដាប្រទេសជាង ៧០ផ្សេងទៀត។

អត្ថបទដោយ៖ Nevin

Related Articles