We TV Cambodia

កម្ពុជាទទួលបានប្រាក់ ២០លានដុល្លារពីធនាគារពិភពលោក ដើម្បីសាងសង់មន្ទីពេទ្យសម្រាប់ព្យាបាល COVID-19

កម្ពុជាទទួលបានប្រាក់ ២០លានដុល្លារពីធនាគារពិភពលោក ដើម្បីសាងសង់មន្ទីពេទ្យសម្រាប់ព្យាបាល COVID-19
ធនាគារពិភពលោក (ប្រភព៖ Google)

ធនាគារពិភពលោកបានផ្ដល់ប្រាក់ប្រមាណ ១,៩ពាន់លានដុល្លារដល់ប្រទេសចំនួន៤០ ដែលបានរងគ្រោះដោយសារវីរ៉ុសកូរ៉ូណា ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលទទួលបានប្រមាណ ២០លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះ ថវិការប្រមាណ ១៦០ពាន់លានដុល្លារក៏ត្រូវបានត្រៀមផងដែរដើម្បីប្រឆាំងនឹងវីរ៉ុសកូរ៉ូណាសម្រាប់រយៈពេល ១៥ខែខាងមុខទៀត។

ក្រុមគ្រូពេទ្យព្យាបាល covid 19 របស់កម្ពុជា (ប្រភព៖ Google)

ទឹកប្រាក់ដែលកម្ពុជាទទួលបានចំនួន ២០លានដុល្លារនោះគឺដើម្បីបង្កើតមន្ទីរពិសោធន៍ និងកន្លែងសម្រាប់ព្យាបាលជំងឺ COVID-19 នៅទូទាំងប្រទេស។ ក្រៅពីនោះធនាគារពិភពលោកក៏បានផ្ដល់ជាថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ផងដែរ។

គូសបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានចំនួនអ្នកឆ្លងមេរោគ COVID-19 ចំនួន ១១៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៣៥នាក់។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles