We TV Cambodia

កម្ពុជាទទួលបានថវិកាចំនួន ៣,៣៤លានដុល្លារពីប្រទេសស៊ុយអ៊ែត ដើម្បីគាំទ្រដល់កម្មវិធីប្រែប្រួលអាកាសធាតុ

កម្ពុជាទទួលបានថវិកាចំនួន ៣,៣៤លានដុល្លារពីប្រទេសស៊ុយអ៊ែត ដើម្បីគាំទ្រដល់កម្មវិធីប្រែប្រួលអាកាសធាតុ
រូបតំណាង (ប្រភព៖ ក្នុងស្រុក)

​យោងតាម​សេចក្តីប្រកាស​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា បានឲ្យដឹងថា កម្ពុជាទទួលបានថវិកាចំនួន ៣,៣៤លានដុល្លារពីប្រទេសស៊ុយអ៊ែត តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​(UNDP) ដើម្បីគាំទ្រដល់កម្មវិធីប្រែប្រួលអាកាសធាតុសម្រាប់រយៈពេល​ ៣ឆ្នាំ។ កម្មវិធី CCCA ថ្មីនេះនឹងផ្ដល់ការគាំទ្រសំខាន់ និងជួយធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងផ្ដល់ប្រយោជន៍ដល់ក្រុមងាយរងគ្រោះជាងគេបង្អស់នៅ ក្នុងសង្គម។

កម្មវិធី CCCA គឺជាកម្មវិធីប្រែប្រួលអាកាសធាតុគំរូមួយក្នុងប្រទេសកម្ពុជា ដែលអនុវត្តរួមគ្នាដោយ UNDP និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)។ កម្មវិធីនេះ សហការជាមួយរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ស្ថាប័នអប់រំ និងវិស័យឯកជន ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៩ មក ដោយបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីប្រទេសស៊ុយអែត, សហភាពអឺរ៉ុប និង UNDP។ នេះជាដំណាក់កាលទី៣ នៃការអនុវត្តនូវកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា។

លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា (ប្រភព៖ Google)

លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដែលកំពុងតែកើតមាន ហើយទាមទារឱ្យមានការចាត់វិធានការប្រកបដោយមហិច្ឆតាឱ្យបានលឿនដើម្បីដោះស្រាយ។ កម្មវិធី CCCA ផ្ដល់លទ្ធភាពឱ្យតួអង្គសំខាន់ៗនៅក្នុងប្រទេសកម្ពុជាធ្វើអនុវត្តសកម្មភាពបន្ថែមដើម្បីការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រទេសស៊ុយអែត គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនេះ។»

គូសបញ្ជាក់ផងដែរថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្មវិធី CCCA បាន​ក្លាយជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​កម្ពុជា​ ហើយកាល​ឆ្នាំ​២០១៩ ស៊ុយអែត, សហភាព​អឺរ៉ុប និង ​UNDP រួមគ្នា​ផ្តល់​ថវិកាបដិភាគ​ជិត​៧​លាន​ដុល្លារដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​វិស័យ​ថាមពល, សាធារណការ និង​ដឹកជញ្ជូន, អភិវឌ្ឍន៍ជនបទ, បរិស្ថាន និង​អប់រំ​៕

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *