We TV Cambodia

កម្ពុជាទទួលបានជំនួយជាង ៦០លានដុល្លារពីសហគមន៍អឺរ៉ុប សម្រាប់ដោះស្រាយវិបត្តិ Covid-19

កម្ពុជាទទួលបានជំនួយជាង ៦០លានដុល្លារពីសហគមន៍អឺរ៉ុប សម្រាប់ដោះស្រាយវិបត្តិ Covid-19
វិមានសន្តិភាព (ប្រភព៖ Google)

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ស្តីពី​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាមរយៈ Video Conference បានឲ្យដឹងថា សហភាព​អឺរ៉ុបបាន​បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណងប្រមាណ ៦០លានដុល្លារជូន​មក​រដ្ឋាភិបាល​កម្ពុជាដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារ COVID-19 ។

លោក អូន ព័ន្ធមុនីរ័ត្ន (ប្រភព៖ Google)

ក្នុង​កិច្ច​ពិភាក្សាគ្នា​នេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា ក្នុងកាលៈទេសៈនេះកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុង​ប្រយុទ្ធនឹងជំងឺ COVID-19 ហើយកម្ពុជាក៏បានគ្រប់គ្រងបញ្ហានេះបានយ៉ាងល្អផងដែរ និងមិនបន្ធូរដៃនោះទេលើការគ្រប់គ្រងជំងឺនេះ។ ប៉ុន្តែលោកក៏បានបន្ថែមថា ជំងឺ COVID-19 មិន​ត្រឹមតែ​ជា​វិបត្ដិ​សុខភាព​សាធារណៈ​នោះទេ តែ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យសេដ្ឋកិច្ច​ផ្សេងៗ រួមមាន​វិស័យ​កាត់ដេរ ទេសចរណ៍ ធុរកិច្ច​ខ្នាតតូច និង​មធ្យម​ផងដែរ។​

​ជាមួយគ្នានេះ  លោកស្រី Carmen Moreno បានបញ្ជាក់​ពី​ជំហរ​គាំទ្រ​របស់​សហភាព​អឺរ៉ុបក្នុងការ​ចូលរួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីស្ដារ​សម្បទា​សេដ្ឋកិច្ច​ និងសង្គម ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ COVID-19 ។

លោកស្រី Carmen Moreno (ប្រភព៖ Google)

​គូសបញ្ជាក់ផងដែរថា ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញនេះ រដ្ឋាភិបាល​កម្ពុជាបាន​បង្កើត​ក្រុមការងារ​ចំ​នួ​ន៤ រួមមាន៖ ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និងជំនួយ​សង្គម​ដើម្បី​គ្រប់គ្រងការប្រយុទ្ធ​នឹង​ជំងឺ​ COVID-19 និង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់ចេញ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង​ និង​ដោះស្រាយ​ផលប៉ះពាល់ពី​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួនក្នុង​ក្របខណ្ឌ EBA៕

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *