We TV Cambodia

កម្ពុជាទទួលបានការវិនិយោគពីវៀតណាមប្រមាណ ២,៧ពាន់លានដុល្លារ

កម្ពុជាទទួលបានការវិនិយោគពីវៀតណាមប្រមាណ ២,៧ពាន់លានដុល្លារ
រាជធានីភ្នំពេញ (ប្រភព៖ Google)

កម្ពុជាទទួលបានការវិនិយោគពីវៀតណាមប្រមាណ ២,៧ពាន់លានដុល្លារ ក្នុងចំណោមការវិនិយោគរាប់ពាន់លានដុល្លារ ក្រោមគោលនយោបាយជម្រុញការវិនិយោគនៅបរទេសរបស់រដ្ឋាភិបាលវៀតណាម។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលកន្លងមកបានឲ្យដឹងថា កាលពីឆ្នាំ២០១៩ វៀតណាមបានវិនិយោគទៅលើគម្រោងនៅក្រៅប្រទេសប្រមាណ ១,៣០០គម្រោង គិតជាទឹកប្រាក់ប្រមាណ ២១ពាន់លានដុល្លារ ហើយប្រាក់ចំណេញដែលបានមកវិញបានកើនឡើងដល់ ៣ពាន់លានដុល្លារ។

ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន (ប្រភព៖ Google)

ការវិនិយោគសំខាន់ជាងគេរបស់វៀតណាមនៅកម្ពុជា គឺវិស័យទូរគមនាគមន៍របស់ក្រុមហ៊ុន Viettel ដែលត្រូវបានដឹងថាជាក្រុមហ៊ុន Metfone និងបានចំណាយការវិនិយោគប្រមាណ ២២,១លានដុល្លារ។ ក្រុមហ៊ុន Metfone មានចំណែកទីផ្សារប្រមាណ៥០% និងមានអតិថិជនជាង ១០លាននាក់ ឈរលំដាប់ទី៣ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មទូរគមនាគមន៍ធំៗនៅកម្ពុជា។

ក្រុមហ៊ុនទូរសព្ទមិត្តហ្វូន (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ប្រទេសដែលទទួលបានការវិនិយោគច្រើនជាងគេបំភុតពីវៀតណាមគឺ ប្រទេសឡាវ ដែលទទួលទឹកប្រាក់វិនិយោគប្រមាណ ៥ពាន់លានដុល្លារ។ ចំណែកកម្ពុជាឈរលំដាប់ទី៣ ប៉ុណ្ណោះក្នុងចំណោមប្រទេសដែលទទួលបានវិនិយោគច្រើនបំផុតពីវៀតណាម។

អត្ថបទដោយ៖ Nevin

Related Articles