We TV Cambodia

កម្ពុជាទទួលបានកញ្ចប់ថវិកា ១២៧,៨លានដុល្លារសម្រាប់កសាងបណ្តាញបញ្ជូន អគ្គិសនី​

កម្ពុជាទទួលបានកញ្ចប់ថវិកា ១២៧,៨លានដុល្លារសម្រាប់កសាងបណ្តាញបញ្ជូន អគ្គិសនី​

កម្ពុជាទទួលបានកញ្ចប់ប្រាក់កម្ចីចំនួន ១២៧,៨លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី​ក្នុងរាជធានី​ភ្នំពេញ និងខេត្តចំនួន៣ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។

រូបតំណាង (ប្រភព៖ info.gov)

គម្រោងនេះ នឹងនឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល​ដើរដោយអាគុយខ្នាតធំដំបូងបង្អស់នៅក្នុង​ប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦,៧លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង៤,៧ លានដុល្លារពីមូលនិធិអាកាស​ធាតុជាយុទ្ធ​សាស្ត្រ​នៃការពង្រីកការអនុវត្តកម្មវិធីថាមពលកកើតឡើងវិញ ​ និង ២លានដុល្លារពីមូលនិធិថាមពលស្អាតនៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត​។

លើសពីនេះទៅទៀត គម្រោងនេះនឹងជួយដល់អគ្គិសនីកម្ពុជា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តតាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការសាងសង់បណ្តាញបញ្ជូន ១១៥ ទៅ ២៣០គីឡូវ៉ាត់ចំនួន៤ និងអនុស្ថានីយអគ្គិសនីចំនួន១០ ក្នុងរាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង, កំពង់ចាម និងតាកែវ។

រូបតំណាង (ប្រភព៖ info.gov)

មិនតែប៉ុណ្ណោះ តាមរយៈគម្រោងនេះ រាជរដ្ឋាភិបាលគ្រោងនឹង​បង្កើន​សមត្ថភាពផលិត​ចរន្តអគ្គិសនីថាមពលព្រះអាទិត្យដល់ ៤១មេហ្គាវ៉ាត់នៅឆ្នាំ២០២២ ពោលគឺកើនឡើងពី ១៥៥មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៩ ហើយគម្រោងនេះមានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦មេហ្គាវ៉ាត់​ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូលថាមពលកកើតឡើងវិញការបន្ថយការកកស្ទះការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

រូបតំណាង (ប្រភព៖ info.gov)

សូមជម្រាបថា តាំងពីឆ្នាំ១៩៩៤ មក​ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់​កម្ចី និងជំនួយឥតសំណងជិត ២០០លានដុល្លារដល់វិស័យថាមពលនៅប្រទេសកម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ ៦លានដុល្លារផ្សេងទៀត។

អត្ថបទដោយ៖ Nevin

Related Articles