We TV Cambodia

កម្ពុជាត្រៀមខ្លួនទទួលអ្នកវិនិយោគិនចិនបន្ថែមទៀតនាពេលខាងមុខ

ដោយ៖ឧត្តម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកវិនិយោគចិនចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍនិងជុំរុញអ្នកវិនិយោគក្នុងខេត្តសានស៊ីមកកាន់ក្នុងប្រទេសកម្ពុជាបន្ថែមទៀតដើម្បីសិក្សាស្វែងយល់នឹងមើលពីសក្តានុពលនានាក្នុងកម្ពុជា។

នាពេលកន្លងមករាជរដ្ឋាភិបាលបានស្មើរសុំនិងជុំរុញយ៉ាងណាធ្វើអោយវិនិយោគិន និងអ្នករកស៊ីនានានៅក្នុងប្រទេសចិន ធ្វើការបន្តការបណ្តាក់ទុនវិនិយោគបន្ថែមទៀតមកក្នុងប្រទេសកម្ពុជាដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការអំពាវនេះបានក៏ដោយសារតែកម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍលឿននិងមានសក្តានុពលជាច្រើនលើគ្រប់វិស័យដែលធ្វើអោយអ្នកវិនិយោគនានាមានជំនឿទុកចិត្តលើប្រទេសកម្ពុជាផ្ទាល់។
សូមបញ្ជាក់ថាការលើកឡើងនេះរបស់រដ្ឋមន្ត្រីនៃក្រសួង ពណិជ្ជកម្មបានធ្វើឡើងក្នុងឱកាសពិធីបើកវេទិកាជំរុញធុរកិច្ច និងវប្បធម៍កម្ពុជា-ចិន (សានស៊ី) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក Wu Fujie អនុប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ខេត្តសានស៊ី រួមជាមួយគណៈប្រតិភូចិន មកពីខេត្តសានស៊ី និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា លោកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយិគ ពិសេសគឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
កម្ពុលោក សំសិរីរតន៍ មានប្រសាសន៍ថា៖« កម្ពុជាបានពង្រឹងទំហំពណិជ្ជកម្ម ជាមួយប្រទេសចិន លើវិស័យនានា ដោយរួមនោះមានដូចជា ការបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសចិន, ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឲ្យកម្ពុជានូវប្រព្រឹត្តកម្ម មិនជាប់ពន្ធគយ ដែលគ្របដណ្តប់លើ៩៧% នៃបន្ទាត់ពន្ធគយសរុប, ការជៀសវាងការយកពន្ធត្រួតគ្នា, ការចុះអនុស្សរណៈយោគយល់ ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច ។»
ទន្ទឹមនឹងនេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដែលមានផ្ទៃដីសរុប១,១១៤ហិចតា មានក្រុមហ៊ុនកំពុងវិនិយោគ សរុបចំនួន១៣១ក្រុមហ៊ុន ទំហំទុនសរុបប្រមាណ ៤៦១លានដុល្លារ ក្នុងនោះក្រុមហ៊ុនចិនមានចំនួនដល់ទៅ ១២១ក្រុមហ៊ុន ស្មើនឹង ៩២.៣៦%។ សូចនករទាំងនេះ ជាលទ្ធផល និងជាកត្តាលិករ នៃការសិក្សារស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅប្រទេសកម្ពុជា។
សូមបញ្ចាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-ចិនសរុប ក្នុងឆ្នាំ២០១៨ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៧,៣០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជា ទៅចិន មានទំហំទឹកប្រាក់ជាង ១,៣០០លានដុល្លារអាមេរិក និងការនាំចេញពីចិនមកកម្ពុជាមានទំហំទឹកប្រាក់ជាង ៦,០០០លានដុល្លារអាមេរិក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *