We TV Cambodia

កម្ពុជាជោគជ័យលើការនាំចេញបរិក្ខាអេឡិចត្រូនិច ក្នុងទំហំទឹកប្រាក់ ២៦៥លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

កម្ពុជាជោគជ័យលើការនាំចេញបរិក្ខាអេឡិចត្រូនិច ក្នុងទំហំទឹកប្រាក់ ២៦៥លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

ថ្វីត្បិតតែកម្ពុជា គឺជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ពីមេរោគ កូវីដ១៩ក៏ដោយក្ដី ក្នុងកំលុងពេល៤ខែដើមឆ្នាំ២០២០នេះ ប៉ុន្ដែសម្រាប់សន្ទុះនៃការនាំចេញ ផលិតផលក្នុងស្រុកហាក់ដូចជា មិនសូវមានផ្នែកណាមួយប៉ះពាល់ខ្លាំងនោះទេ ផ្ទុយទៅវិញ មានផ្នែកខ្លះបែជាមានទីផ្សារតម្រូវការខ្លាំងទៅវិញ ដូចជាផលិតផលផ្នែកកសិកម្ម ជាដើម ការនាំចេញ ស្រូវ អង្ករ មានការកើនឡើង នឹងទទួលបានតម្លៃខ្ពស់ទៀតផង យ៉ាងណាមិញ ក៏ដូចជា ផ្នែកបរិក្ខាអេឡិចត្រូនិច ក៏ទទួលបាន​ជោគ ជ័យលើការនាំចេញ។ បើយោងតាមរបាយការណ៍ក្រសួង ពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ ផលិតផល គ្រឿងបរិក្ខាអេឡិចត្រូនិចទៅកាន់ទីផ្សារបរទេស ក្នុងត្រីមាសទីមួយ ទទួលបានទឹកប្រាក់ដល់ទៅ ២៦៥លានដុល្លារ ទិន្នន័យនេះ មានការកើនឡើង ៣៣%បើធៀបទៅនឹងឆ្នាំមុន។ របាយការណ៍បានបង្ហាញទៀតថា ការនាំចេញរបស់កម្ពុជា គោលដៅមានប្រទេសដូចជា​ ជប៉ុន ចិន ថៃ និងអាមេរិច។

ដោយ៖ Stince

 

Related Articles