We TV Cambodia

កម្ពុជាចាប់ផ្ដើមនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន បន្ទាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខា

កម្ពុជាចាប់ផ្ដើមនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន បន្ទាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចុះហត្ថលេខា

កម្ពុជាបានចាប់ផ្ដើមដឹកជញ្ជូនផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនហើយ បន្ទាប់ពីប្រទេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទើបនឹងត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ការនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិនជាលើកដំបូងនេះ គឺធ្វើឡើងតាមរយៈក្រុមហ៊ុន ហ៊ុនទី ដែលបានបោះទុនវិនិយោគលើការនាំផលិតផលកសិកម្មកាលពីឆ្នាំ២០១៧ ហើយកាលពីម្សិលមិញក្រុមហ៊ុននេះ បានសាកល្បងដឹកស្វាយស្រស់តាមកុងតឺនឺជាដើមដំបូង ដោយត្រូវឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទម្រាំឈានដល់ការនាំចេញ ដោយត្រូវចាប់ផ្តើមពីការដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់, ការបណ្ដុះបណ្ដាលកម្មករក្នុងការរៀបចំស្វាយដាក់ក្នុងកុងតឺនឺ, ការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ(ពងរុយ) នៅក្នុងផ្លែស្វាយផងដែរ។

សូមជម្រាបថា នេះជាលើកទី១ ហើយដែលកម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន បន្ទាប់ពីប្រទេសទាំង២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីខែតុលារួចមក។

អត្ថបទដោយ៖ Nevin

Related Articles