We TV Cambodia

កម្ពុជាគ្រោងខ្ចីថវិការពីបរទេសជាង ២ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ចំណាយឆ្នាំ២០២១

កម្ពុជាគ្រោងខ្ចីថវិការពីបរទេសជាង ២ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ចំណាយឆ្នាំ២០២១

រដ្ឋាភិបាលកម្ពុជា គ្រោងនឹងខ្ចីថវវិការពីបរទេសប្រមាណជាង ២ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ការចំណាយក្នុងឆ្នាំ២០២១ ខណៈថវិការដែលត្រូវចំណាយក្នុងឆ្នាំ២០២១ មានរហូតដល់ជិត ៨ពាន់លានដុល្លារឯណោះ។

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានឲ្យដឹងថា ថវិការសម្រាប់ចាយក្នុងឆ្នាំ២០២១ នេះមានចំនួនប្រមាណ ៧,៨៣៥លានដុល្លារ ដែលក្នុងនោះមានកម្ចីពីបរទេសប្រមាណ ២,១ពាន់លានដុល្លារ។

ក្នុងចំណោមថវិការសម្រាប់ចាយជិត ៨ពាន់លានដុល្លារនេះ ត្រូវបានបែងចែកជា២ គឺ ថវិការសម្រាប់ចំណាយថ្នាក់ជាតិ និងថវិការសម្រាប់ចំណាយថ្នាក់ក្រោមជាតិ។ ចំពោះការចំណាយថ្នាក់ជាតិ គឺរាប់ចាប់តាំងពីក្រសួង ឬស្ថាប័នណា ដែលស្ថិតក្នុងកម្រិតថ្នាក់ជាតិឡើងទៅ ចំណែកចំណាយថ្នាក់ក្រោមជាតិ គឺរាប់ចាប់ពីរដ្ឋបាលរាជធានី ខេត្ត រហូតដល់ ឃុំ សង្កាត់។

សូមជម្រាបថា ថវិការសម្រាប់ចំណាយថ្នាក់ជាតិក្នុងឆ្នាំ២០២១ នេះមានប្រមាណ ៧,៤៦៤លានដុល្លារ និងការថវិការចំណាយថ្នាក់ក្រោមជាតិមានប្រមាណ ៣រយលានដុល្លារអាមេរិក។

អត្ថបទដោយ៖ Nevin

Related Articles