We TV Cambodia

កម្ពុជាគួររៀបចំវិស័យទេសរចណ៍ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយពេលកូវីដ១៩

កម្ពុជាគួររៀបចំវិស័យទេសរចណ៍ឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយពេលកូវីដ១៩

ក្នុងកំឡុងពេលនេះ វិស័យទេសចរណ៍ស្ទើរគ្រប់ប្រទេសទាំងអស់សុទ្ធតែបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ដូចគ្នា ដោយគ្មានប្រទេសណាមួយអាចទទួលបានកំណើនភ្ញៀវទេសចរណ៍បរទេសនោះទេ រួមទាំងកម្ពុជាផងដែរ។

តំបន់ទេសចរណ៍នៅកម្ពុជា (ប្រភព៖ រដ្ឋបាលខេត្តកោះកុង)

បើយើងក្រឡេកទៅមើលមុនពេលវិបត្តិកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសច្រើនក្នុងមួយឆ្នាំៗ ខណៈចំណូលក៏មានការកើនឡើងផងដែរ ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់ជាមួយគ្នាដូចជា ថៃ, វៀតណាម, សិង្ហបុរី, និងម៉ាឡេស៊ីជាដើម ឃើញថាប្រទេសទាំងអស់នេះទទួលបានភ្ញៀវទេសចរណ៍របទេសច្រើនជាងកម្ពុជាឆ្ងាយ ខណៈដែលតំបន់ទេសចរណ៍ធម្មជាតិក្នុងបណ្ដាប្រទេសទាំងនេះហាក់មិនច្រើនជាងកម្ពុជាប៉ុន្មាននោះទេ។

តំបន់ទេសចរណ៍នៅកម្ពុជា (ប្រភព៖ ក្រសួងទេសចរណ៍)

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាគួរពិនិត្យ និងរៀបចំសេវាកម្មទេសចរណ៍ក្នុងប្រទេសឡងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យបានច្រើនបន្ទាប់ពីការបញ្ចប់កូវីដ១៩ ព្រោះវាជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ក្នុងការដើរកំសាន្តក្រោយពីត្រូវឃុំឃាំងក្នុងប្រទេសរបស់ខ្លួនអស់រយៈពេលជាច្រើនខែ។

ភ្ញៀវទេសចរណ៍មកកំសាន្តប្រាសាទង្គរ (ប្រភព៖ ក្រសួងទេសចរណ៍)

លើសពីនេះទៅទៀត កម្ពុជាគួរតែទទួលបានភ្ញៀវទេសចរណ៍ច្រលនជាងបណ្ដាប្រទេសផ្សេងទៀត ខណៈដែលកម្ពុជាមានតំបន់ទេសចរណ៍លេចធ្លោជាច្រើនដូចជា៖ ប្រាសាទអង្គរវត្ត, ឆ្នេរសមុទ្រដែលស្អាតជាងគេក្នុងលោក, កោះរ៉ុង, កោះសង្សា និងតំបន់ទេសចរណ៍ជាច្រើនទៀត។

ភ្ញៀវទេសចរណ៍មកកំសាន្តប្រាសាទង្គរ (ប្រភព៖ ក្រសួងទេសចរណ៍)

សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ ភ្ញៀបទេសចរណ៍បរទេសមកទស្សនាប្រាសាទអង្គវត្តប្រមាណតែ ៤០ម៉ឺននាក់ និងអាចទទួលបានចំណូលប្រមាណ ១៨លានដុល្លារប៉ុណ្ណោះ  ដែលមានការថយចុះ៦៨,៨៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលទទួលបានរហូតដល់ ៥៥លានដុល្លារ។

អត្ថបទដោយ៖ Nevin

Related Articles