បាត់ដំបង៖ រូបភាពជាច្រើសន្លឹករបស់ក្រុមគ្រូពេទ្យប្រចាំការនៅខេត្ដបាត់ដំបង បានចូលរួម វគ្គបណ្ដុះ បណ្ដាលជាលក្ខណៈទ្រង់ទ្រាយធំ ស្ដីអំពី វីរុស កូវីដ ១៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ រូបភាពជាច្រើនសន្លឹកនេះ ត្រូវបានបង្ហាញឲ្យដឹងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលវីរុស កូវីដ១៩ បើទោះបីជាពេលនេះ នៅមិនទាន់មានការ កើតមានចំពោះ ប្រជាជនកម្ពុជា ក៏ពិតមែន ប៉ុន្ដែរដ្ឋាភិបាលកម្ពុជា ក៏មិននៅស្ងៀមដែរ ដោយបានត្រៀមខ្លួន រួចជាស្រេចទៅហើយ។
គូសបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាមកទល់ពេលនេះ នៅមិនទាន់មានករណីឆ្លងវីរុស កូវីដ១៩ នៅឡើយទេ ខណៈដែលទើបតែមានបុរសជនជាតិចិនម្នាក់តែប៉ុណ្ណោះ នៅខេត្ដព្រះសីហនុ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា ព្យាបាលឲ្យជាសះស្បើយ នឹងអាចត្រលប់ទៅប្រទេសចិនវិញ កាលពីខែកុម្ភៈ។
ទស្សនារូបភាពខាងក្រោម៖
ដោយ៖ Stince
