We TV Cambodia

កម្ពុជាកំពុងរង់ចាំលទ្ធផលលើការសិក្សាផ្លូវរថភ្លើងលើអាកាស និងក្រោមដី ដែលចំណាយប្រាក់ជាង ១ពាន់លានដុល្លារ

កម្ពុជាកំពុងរង់ចាំលទ្ធផលលើការសិក្សាផ្លូវរថភ្លើងលើអាកាស និងក្រោមដី ដែលចំណាយប្រាក់ជាង ១ពាន់លានដុល្លារ

ការសិក្សាលើលទ្ធភាពនៃការសាងសង់ផ្លូវរថភ្លើងលើអាកាស ផ្លូវរថភ្លើងក្រោមដី ឬរថភ្លើង Mono Rail កំពុងស្ថិតក្នុងការរង់ចាំ ខណៈការសិក្សាមិនទាន់បានបញ្ចប់ ហើយរដ្ឋាភិបាលកម្ពុជាក៏កំពុងស្វែងរកហិរញ្ញប្បទានមកដំណើរគម្រោងនេះផងដែរ។

យោងតាមក្រសួងសាធារណការ បានឲ្យដឹងថា គម្រោងផ្លូវរថភ្លើងលើអាកាសត្រូវបានសិក្សារួចរាល់ហើយដោយអង្គការ JICA របស់ជប៉ុន ប៉ុន្តែការចំណាយគឺអស់ច្រើនខ្លាំងពេក។ ដូច្នេះកម្ពុជាកំពុងរង់ចាំលទ្ធផលនៃការសិក្សាលើគម្រោង ២ ទៀតគឺ ផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើង Mono Rail ដោយក្រុមហ៊ុនចិនបន្តទៀតសិន។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញនេះនឹងចំណាយថវិការអស់ប្រមាណពី ១ ទៅ ១,៤ពាន់លានដុល្លារឯណោះ ហើយក្រសួងសាធារណការកំពុងពិចារណាថាតើគួរជ្រើសរើសយកផ្លូវរថភ្លើងលើអាកាស ផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើង Mono Rail ។

អត្ថបទដោយ៖ Nevin

Related Articles