We TV Cambodia

កម្ពុជាកំពុងពន្លឿនការរកទិញវ៉ាក់សាំងកូវីដ១៩ ខណៈប្រទេសក្នុងតំបន់ខ្លះបានចុះហត្ថលេខាទិញរួចទៅហើយ

កម្ពុជាកំពុងពន្លឿនការរកទិញវ៉ាក់សាំងកូវីដ១៩ ខណៈប្រទេសក្នុងតំបន់ខ្លះបានចុះហត្ថលេខាទិញរួចទៅហើយ

កម្ពុជាកំពុងព្យាយាមក្នុងការស្វែងរកទិញវ៉ាក់សាំងកូវីដ១៩ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ខណៈប្រទេសមួយចំនួនក្នុងតំបន់អាស៊ានបានចុះហត្ថលេខារួចរាល់ទៅហើយលើការព្រមព្រៀងទិញវ៉ាក់សាំងមកចាក់ឲ្យប្រជាពលរដ្ឋរបស់ខ្លួន។

ទោះយ៉ាងណា បន្ទាប់ពីស្វែងរកថវិការសម្រាប់ទិញវ៉ាក់សាំង និងមានសប្បុរសជនជាច្រើនបរិច្ចាគថវិការរាប់លានរួចមក ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋាភិបាលកម្ពុជានៅតែមិនទាន់អាចសម្រេចបាននូវពេលវេលាជាក់លាក់ដែលកម្ពុជានឹងទិញ ឬទទួលបានវ៉ាក់សាំងនោះដែរ។

ជាមួយគ្នានេះ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជា ថៃ, ម៉ាឡេស៊ី, និងវៀតណាមជាដើមបានចុះហត្ថលេខារួចរាល់ទៅហើយលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួន ដែលកន្លងមកបានប្រកាសពីប្រសិទ្ធិភាពវ៉ាក់សាំងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ប្រទេសឥណ្ឌូណេស៊ី បានទទួលវ៉ាក់សាំងពីក្រុមហ៊ុន Sinovac Biotech របស់ចិនចំនួន ១,២លានដូសរួចទៅហើយសម្រាប់ត្រៀមចាក់ឲ្យប្រជាជនរបស់ខ្លួន។

សូមជម្រាបថា លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាមិនទាន់សម្រេចចិត្តនៅឡើយទេថានឹងទិញវ៉ាក់សាំងប្រភេទណា និងមានប្រភពមកពីណា ខណៈវ៉ាក់សាំងទាំងអស់នាពេលបច្ចុប្បន្ននេះនៅមិនទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកនៅឡើយ។ ប៉ុន្តែលោកស្រីថា កម្ពុជានឹងមិនរង់ចាំការអនុម័តជាផ្លូវការរបស់អង្គការសុខភាពពិភពលោកនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles