We TV Cambodia

កម្ពុជាកំពុងឈានទៅរកការបញ្ចប់កូវីដ១៩ ក្នុងសហគមន៍ ខណៈប្រទេសក្នុងតំបន់ចាប់ផ្ដើមឆ្លងរាប់រយករណី

កម្ពុជាកំពុងឈានទៅរកការបញ្ចប់កូវីដ១៩ ក្នុងសហគមន៍ ខណៈប្រទេសក្នុងតំបន់ចាប់ផ្ដើមឆ្លងរាប់រយករណី

ប៉ុន្មានថ្ងៃមកហើយ ដែលកម្ពុជាគ្មានការឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ័ ២៨វិច្ឆិកាបន្តទៀត ខណៈដែលស្ថានភាព ក៏បានធូរស្រាលខ្លះហើយដែរ ដែលវាបង្ហាញសញ្ញាណដ៏ល្អក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍នេះទាំងមូលតែម្ដង។

យ៉ាងណាក៏ដោយ ស្របពេលកូវីដ១៩ នៅកម្ពុជាកំពុងធូរស្រាល ប្រទេសក្នុងតំបន់អាស៊ានជាមួយគ្នាពោល គឺថៃ និងម៉ាឡេស៊ីឯណោះវិញ ទើបនឹងរកឃើញការឆ្លងថ្មីរាប់រយករណីក្នុងរយៈពេល ១ថ្ងៃតែប៉ុណ្ណោះ ដែលនេះកំពុងបង្ករជាក្ដីព្រួយបារម្ភមួយផងដែរដល់កម្ពុជា ខណៈប្រទេសទាំងពី២ នេះសុទ្ធតែជាគោលដៅនៃការហោះហើរមកកាន់កម្ពុជា។

មួយវិញទៀត ខេត្តមួយក្នុងប្រទេសថៃដែលរកឃើញករណីថ្មីយ៉ាងច្រើននេះ គឺនៅមិនឆ្ងាយប៉ុន្មានទេពីកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាមួយចំនួនក៏បានបម្រើការងារជាពលករក្នុងខេត្តនេះផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានពលករខ្មែរខ្លះបានធ្វើដំណើរមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១ករណី តែគឺជាករណីនាំចូលតែប៉ុណ្ណោះ មិនមែនជាការឆ្លងក្នុងសហគមន៍នោះទេ។ ដោយឡែកចំពោះប្រទេសថៃមានការរកឃើញថ្មីរហូតដល់ជាង ៦០០ករណី និងប្រទេសម៉ាឡេស៊ីរកឃើញចំនួន ១,៣៤០ករណីឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles