We TV Cambodia

កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើង នាព្រឹកថ្ងៃនេះ

កម្ពស់ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើង នាព្រឹកថ្ងៃនេះ

 

ភ្នំពេញ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នាព្រឹកថ្ងៃ២៣ តុលា ឆ្នាំ២០២០ នេះ ស្ថានភាពទឹកនៅតាមបណ្ដាស្ទឹងព្រែកត្នោតមានការកើនឡើង។​

បើតាមការបញ្ជាក់បន្ថែមពី ក្រសួងធនធានទឹក បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាព្រឹកនេះកើនឡើង ដោយ កម្ពស់ទឹកខាងមុខទ្វារ ៥,៥៦ ម៉ែត្រ​ ស្រកចុះ​ ១,១១ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០។​

ទន្ទឹមនឹងនេះ កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧៦ ម៉ែត្រ រីឯកម្ពស់ទឹកខាងក្រោយទ្វារ ៨,៤០ ម៉ែត្រ​ ពោលកម្ពស់ទឹកព្រឹកនេះ ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,០២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

Related Articles