We TV Cambodia

កត្តាអ្វីខ្លះដែលធ្វើអោយការរកស៊ីលើវិស័យអចលនទ្រព្យទទួលបានជោគជ័យ

កត្តាអ្វីខ្លះដែលធ្វើអោយការរកស៊ីលើវិស័យអចលនទ្រព្យទទួលបានជោគជ័យ
លោក ឌីន ចាន់ណា ប្រធានអចលនទ្រព្យ ឡាក់គី រៀលអ៊ិចស្ទេត

ដោយ៖ឧត្តម

ខណះពេលដែលវិស័យអចលនទ្រព្យកំពុងរីកចម្រើនជាខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះយើងឃើញថាសន្ទុះនៃអ្នកចង់រកស៊ីលើវិស័យអចលនទ្រព្យដើម្បីកើតឡើងក៏ដោយសារការបណ្តាក់ទុនវិស័យនេះគឺធ្វើអោយបានបា្រក់ចំណេញខ្ពស់។
លោក ឌីន ចាន់ណា ប្រធានអចលនទ្រព្យ ឡាក់គី រៀលអ៊ិចស្ទេត បានថ្លែងថា បើចង់ជោគជ័យលើវិស័យអចលនទ្រព្យគឺត្រូវព្យាយាមតស៊ូខ្លាំងទើបការងារមួយនោះទទួលបានជោគជ័យនឹងទទួលបានផ្លែផ្កាជាទីគាប់ប្រសើរ។
លោកឌីន ចាន់ណាមានប្រសាសន៍ថា៖«ទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំង និងមានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក ឯ វិស័យអចលនទ្រព្យ ក៏បានទាក់ទាញវិនិយោគិនថ្មីៗជាច្រើន ឲ្យប្រឡូកចូលក្នុងវិស័យនេះដែរ ហើយចំណោមនេះ មានអ្នកខ្លះក៏ជោគជ័យ ហើយខ្លះទៀត ក៏បរាជ័យ ក្នុងរយៈពេលដ៏ខ្លី។»
លោកបន្តថា៖ «វិស័យអចលនទ្រព្យគឺជាវិស័យមួយដែលធ្វើអោយអ្នករកស៊ីលើវិស័យនេះឆាប់មានលឿនក៏ប៉ុន្តែក៏ឆាប់ខ្សោយធនដែរនេះក៏ព្រោះតែអ្នករកស៊ីមិនមានការតស៊ូ អំណត់អត់ធន់។»
ដូច្នេះតើមានកត្តាអ្វីខ្លះដែលធ្វើអោយការរកស៊ីរបស់លោកអ្នកក្នុងវិស័យអចលនទ្រព្យទទួលបានភាពជោគជ័យ?
១. ចក្ខុវិស័យ
អ្នកត្រូវតែមាន «ចក្ខុវិស័យ» ច្បាស់លាស់ សម្រាប់អនាគតនៃគម្រោងវិនិយោគរបស់អ្នក។ នៅពេលមានចក្ខុវិស័យត្រឹមត្រូវ អ្នកនឹងដើរទៅតាមផែនការអនាគតដ៏វែងឆ្ងាយ។ មានចក្ខុវិស័យទើបធ្វើឲ្យអ្នកដើរទៅមុខដោយមិនវង្វេងផ្លូវ ហើយនេះក៏ជាអ្វីដែលអាចដឹកនាំក្រុមការងារទាំងអស់ ឲ្យគិត និងចូលរួមកិច្ចការក្នុងទិសដៅតែមួយ។
២. ភាពស្របច្បាប់
គ្មានគម្រោងជោគជ័យណាមួយ ដែលអាចជ្រកក្រោមស្លាកនៃគម្រោងក្រៅផ្លូវច្បាប់បានឡើយ។ នៅពេលអ្នកចាប់ផ្តើមវិនិយោគ អ្នកត្រូវតែដាក់ស្នើរាល់តម្រូវការផ្លូវការផ្នែកច្បាប់ ឲ្យបានត្រឹមត្រូវ។ ត្រូវចងចាំថាចំណុចខ្លាំងមួយរបស់គម្រោងអចលនទ្រព្យ គឺការគាំទ្រដោយច្បាប់។

៣.ដើមទុន
រាល់ការវិនិយោគត្រូវតែមានដើមទុន។ ដើមទុនច្រើនវិនិយោបានកាន់តែធំ ហើយអាចទទួលបានទំនុកចិត្តពីអ្នកទិញបានកាន់តែខ្លាំង។ សម្រាប់ពេលបច្ចុប្បន្ន មានវិយោគិនមួយចំនួនបានវិនិយោគដោយប្រើប្រាស់ដើមទុនតិចតួច ដោយរំពឹងលើការលក់មុនគម្រោង(ធ្វើនំអត់ម្សៅ)។ ពាក់ព័ន្ធនឹងចំណុចនេះ ទាំងអ្នកជំនាញ រដ្ឋាភិបាល និងភាគីធនាគារ បានព្រមានពីហានិភ័យខ្ពស់ ដោយសារតែគម្រោងនឹងជាប់គាំង នៅពេលគម្រោងមិនមានទុនបង្វិលគ្រប់គ្រាន់ ដើម្បីដំណើរការសាងសង់ឲ្យចប់ទាំងស្រុង។

ក្រៅពីនេះអ្នកចង់រកស៊ីវិស័យក៏ត្រូវយល់ដឹងខ្លះពីចំណុចល្អមួយចំនួនដែរដូចជា៖
១-ស្គាល់ខ្លួនឯង
យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនាញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយ ចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះ ឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ នឹងប្រឈមមុខនឹងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។
២-ទំនាក់ទំនង៖ អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ឬចាប់អាជីពជាអ្នកជំនួញខាងអចលនទ្រព្យ អ្នកត្រូវតែជាមនុស្សដែលស្គាល់គេឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បើចង់មានលុយ៥ ឬ១០លានដុល្លារ យើងត្រូវស្គាល់មនុស្សឲ្យបានរាប់ពាន់នាក់ ហើយមនុស្សសំខាន់ យើងត្រូវស្គាល់ទៀតនោះ គឺមនស្សជោគជ័យក្នុងវិស័យអចលនទ្រព្យ។ យើងអាចរាប់អាន និងរៀនសូត្រពីអ្នកជោគជ័យខាងអចលនទ្រព្យ ដើម្បីរៀនពីបទពិសោធន៍ និងចំណេះដឹង ហើយគេក៏អាចផ្តល់ឱកាសឲ្យយើងក្លាយជាអ្នកភាគហ៊ុនក្នុងក្រុមហ៊ុន និងទទួលបានភាពជោគជ័យផងដែរ។
៣-គោលដៅច្បាស់លាស់៖ បុគ្គលដែលជោគជ័យ ជាមនុស្សដាក់គោលដៅច្បាស់លាស់ ហើយគោលដៅអ្នកមានផ្នែកអចលនទ្រព្យ គឺមានក្នុងរយៈពេលដ៏ខ្លី ព្រោះបើយើងរកស៊ីវិស័យផ្សេងអាច៥ ទៅ១០ឆ្នាំ បានក្លាយជាអ្នកមាន។ ក៏ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនេះ បើយើងរៀបចំគោលដៅត្រូវ រៀបចំក្រុមការងារត្រូវ អាចក្លាយជាអ្នកមានបានក្នុងរយៈពេលក្រោម៥ឆ្នាំ។ លោកអ៊ូ បញ្ញា បានបញ្ជាក់ថា «មិនសំខាន់ថា យើងខំប្រឹងប៉ុន្មាន តែយើងត្រូវជីកអណ្តូងឲ្យត្រូវប្រភព» ដូច្នេះយើងត្រូវការដាក់គោលដៅឲ្យចំ ហើយខំប្រឹងប្រែងជម្រះក្នុងការអនុវត្តតែម្តង។
៤-ចេះមើលឱកាស៖ មនុស្សជោគជ័យក្នុងវិស័យអចលនទ្រព្យ គឺឱកាស ត្រូវចេះបង្កើតឱកាស ចាប់យកឱកាស និងចេះប្រើឱកាស។ មានមនុស្សភាគច្រើនដែលទិញដីធ្លី តែងរងចាំដីឡើងថ្លៃ តែចំពោះលោកផ្ទាល់ និងក្រុមការងារពេលទិញរួច ព្យាយាមអភិវឌ្ឍន៍ តុបតែងឲ្យស្អាត ដូចជាការចាក់ដី ធ្វើរបង ដាំដើមឈើ ជាកន្លែងកម្សាន្ត ហើយជួលសម្រាប់កន្លែងលក់ដូរ ភោជនីយដ្ឋានជាដើម។ ដូច្នេះបើមានអាជីវកម្មនៅលើដីនេះ វាធ្វើឲ្យតម្លៃដីកើនឡើង២ទៅ៣ដងថែមទៀត
ប្រសិនបើលោកអ្នកចង់ក្លាយជាអ្នកជោគជ័យគួរប្រើប្រាស់វិធីសាស្ត្រមួយចំនួននេះដែលជាពុទិ្ធមួយដើម្បីផ្តល់ចំណេះដឹងបន្ថែមពីអ្វីដែលលោកអ្នកបានដឹង៕

Related Articles