We TV Cambodia

កត្តាមួយចំនួនដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

កត្តាមួយចំនួនដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

នៅពេលអ្នកមិនពេញចិត្ត ឬមានអារម្មណ៏ថា ទទួលរងនូវអំពើអយុត្តិធម៌អ្វីមួយ វាងាយស្រួលបង្កឲ្យអ្នកមាន​អារម្មណ៏​ខឹង​សម្បារ​ ដោយមិនដឹងខ្លួន។ ទង្វើរនៃការខឹងនេះ ងាយស្រួលបង្កឲ្យមានគ្រោះថ្នាក់ ចំពោះខ្លួនអ្នក​និង​អ្នក​ដទៃ​ណាស់ ដូច​សុភាសិត​ខ្មែរ តែង​ពោល​ថា ខឹងខុស ខឹងខូច ខឹងខាត។

១. មិនគួរចូលគេង ទាំង​​កំហឹង​ក្នុង​ខ្លួន​ឡើយ៖ តាម​ការ​បង្ហាញ​នៃ​វិទ្យាសាស្រ្ត​ណឺរ៉ូ (Journal of Neuroscience) បាន​សរសេរ​ថា ការ​ចូល​ទៅ​គេង នា​ពេល​អ្នក​កំពុង​ខឹង នឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ងាយ​ស្រួល​ពង្រឹង ឬ​រក្សា អារម្មណ៍​បែប​អវិជ្ជមាន​ទុក ព្រោះ​ការ​គេង​នា​ពេល​ខឹង នឹង​ធ្វើ​ឲ្យ​ខួរ​​ក្បាល​ផ្តិត​យក និង​ចងចាំ​រាល់​ព្រឹត្តិការណ៏​មិន​ល្អ​ទាំង​ឡាយ​ដែល​កើត​មាន។

២. មិនគួរបើកបរ៖ ការបើកបរយាន្តជំនិះ នាពេលកំពុងខឹង ងាយស្រួលបង្កគ្រោះថ្នាក់ណាស់។

៣. អ្នកមិនគួរជះកំហឹង៖​​ យោងតាមការសិក្សា ដែលចេញផ្សាយដោយគ្រូពេទ្យ​ផ្នែកចិត្តសាស្រ្ត និងអត្តចរិកបានបព្ជាក់ថា ការបញ្ចេញកំហឹងជាគំនិតល្អមួយ ប៉ុន្តែវាប្រហែលជាបង្កបញ្ហាទៅវិញទេ ដោយសារតែការបញ្ចេញកំហឹង​នេះ​អាច​ធ្វើ​ឲ្យអ្នក កាន់តែមិនសប្បាយចិត្តឡើង។

៤. រក្សាកំហឹងទុក៖​ វាពិតជាពិបាកធ្វើសម្លេងស្រទន់ ក្នុងកិច្ចសន្ទនាជា​មួយដៃគូ​រ​ ឬអ្នកជុំវិញខ្លួនណាស់។ ដូច្នេះ កំឡុងពេល​​ខឹង អ្នកគួរតែបញ្ឈប់ការសន្ទនាសិន រងចាំដល់ពេលអ្នកឈប់ខឹង ចាំត្រឡប់មករ​សន្ទនា​វិញ។


៥. មិនគួរផឹកស្រា៖ការខឹងរហូតដល់ថ្នាក់ផឹកស្រា មិនបានធ្វើឲ្យកំហឹងរបស់អ្នកថយចុះទេ ព្រោះសុរាអាចកាត់បន្ថយសកម្មភាព នៃការវិភាគរបស់ខួរក្បាល ផ្នែកទំនួលខុសត្រូវ ព្រមទាំង​អាច​បង្ក​នូវ​គ្រោះថ្នាក់​ដល់​ខ្លួនអ្នកផងដែរ។

បើសិនអ្នកចង់បញ្ឈប់ការខឹងចំពោះអ្នកដទៃ អ្នកអាចប្រើ​ពេល​វេលា ដើម្បីរំសាយចិត្តតាម​រយៈ​ការ​ធ្វើលំហាត់ប្រាណ និងសមាធិ ដើម្បីគ្រប់គ្រង។

ប្រែសម្រួលដោយ៖​​ ពិសី

 

Related Articles