We TV Cambodia

កត្តាដែលបណ្ដាលឱ្យរមួលក្រពើ

កត្តាដែលបណ្ដាលឱ្យរមួលក្រពើ

ធ្លាប់ទេ គេងលក់សុខៗបែរជារមួលក្រពើ? ​រមួលក្រពើ ជាអាការៈឈឺចុកចាប់សាច់ដុំត្រង់កំភួនជើង ជាពិសេសពេលយប់តែម្តង។ បើទោះជាវាមិនមែនជាជម្ងឺ ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ តែវាធ្វើឱ្យមានការឈឺចុកចាប់ និងមានផលរំខានយ៉ាងខ្លាំងដល់ដំណេក។ អាការរមួលក្រពើនេះ កើតឡើងមិនប្រកាន់វ័យនោះឡើយ ភាគច្រើនវាកើតឡើងចំពោះមនុស្សវ័យជំទង់ និងវ័យកណ្តាលតែម្តង។ មូលហេតុនៃអាការរមួលក្រពើ៖

១. ខ្វះជាតិទឹក៖  ​ ទទួលទានទឹកអោយបានគ្រប់គ្រាន់​ ដោយសារតែជាតិទឹក អាចជួយឱ្យសារធាតុចិញ្ចឹមធ្វើដំណើរទៅកាន់រាងកាយបានល្អ និងបំពេញជាតិអេឡិចត្រូលីត្រដូចជា ម៉ាញ៉េស្យូម កាល់ស្យូម និងសូដ្យូមឱ្យមានតុល្យភាព។

២.កង្វះអាហារូបត្ថម្ភ៖ កង្វះអាហារូបត្ថម្ភ វីតាមីន B12 និងសារធាតុរ៉ែអាឡិចត្រូលីត្រដូចជា ប៉ូតាស្យូម កាល់ស្យូម និងសូដ្យូមអាចធ្វើឱ្យអ្នកមានការឈឺចាប់សាច់ដុំនៅពេលយប់បានផងដែរ នោះក៏ដោយសារតែសារធាតុទាំងអស់នោះមានតួនាទីមើលការខុសត្រូវលើប្រព័ន្ធសសៃប្រសាទ និងការកន្ត្រាក់នៃសាច់ដុំ ជាពិសេសគឺរក្សាតុល្យភាពនៃសារធាតុរាវនៅក្នុងរាងកាយតែម្តង។

៣. ឥរិយាបថ៖ ការ ឈរ យូរពេក ពាក់ស្បែកជើងកែងចោត និងអង្គុយមិនបានត្រឹមត្រូវនៅពេលថ្ងៃ ក៏ជាមូលហេតុចម្បងផងដែរ ដែលធ្វើឱ្យអ្នកកើតអាការរមួលក្រពើ ឈឺចាប់ត្រង់សាច់ដុំនៅពេលយប់។

. កង្វះជាតិកាល់ស្យូមនៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិកាល់ស្យូម នឹងធ្វើឱ្យប៉ះពាល់ដល់អរម៉ូនទីរ៉ូអ៊ីត (Thyroid Hormones) មិនអាចស្រូបយកជាតិកាល់ស្យូមបានគ្រប់គ្រាន់ទៅកាន់សាច់ដុំ ដែលជាហេតុធ្វើឱ្យសាច់ដុំខ្សោយ និងមានការឈឺចុកចាប់ត្រង់សាច់កំភួនជើង។ មូលហេតុទាំងនេះហើយដែលធ្វើឱ្យអ្នកឈឺចាប់សាច់ដុំ ស្ពឹក និងរមួលក្រពើ។

 

ប្រែសម្រួលដោយ៖ ពិសី

Related Articles