We TV Cambodia

កត្តាដែលបណ្ដាលឱ្យមានបញ្ហាក្លិនមាត់ និងដំណោះស្រាយ

កត្តាដែលបណ្ដាលឱ្យមានបញ្ហាក្លិនមាត់ និងដំណោះស្រាយ

មានមនុស្សមិនច្រើនទេដែលជួបបញ្ហា ក្លិនមាត់​ ហើយព្យាយាមរកវិធីដើម្បីបំបាត់វាដូចជា ការដុសសម្អាតធ្មេញភ្លាមៗ ការប្រើឧបករណ៏បាញ់បំបាត់ក្លិនក្នុងមាត់ ការខ្ពុរមាត់ ឬការទំពារស្ករកៅស៊ូជាដើម។ ជាទូទៅបញ្ហាក្លិនមាត់អាចបណ្ដាលមកពីមូលហេតុផ្សេងៗដូចជា​ ជម្ងឺអញ្ចាញធ្មេញ,ការឆ្លងមេរោគផ្សិតក្នុងមាត់,បញ្ហាមាត់ស្ងួត,ការឡើងជាតិអាស៊ីតខ្លាំងនៅក្នុងមាត់,ការប៉ះ និងការដាក់ធ្មេញមិនបានត្រឹមត្រូវ ឬក៏បណ្ដាលមកពីជម្ងឺរលាកប្រព័ន្ធរំលាយអាហារជាដើម។

នៅពេលដែលអ្នករកឃើញថា បញ្ហាក្លិនមាត់របស់អ្នកបណ្តាលមកពីប្រភពអ្វីច្បាស់លាស់ហើយនោះ គឺយើងអាចរកដំណោះស្រាយបានប្រហែល ៥០ភាគរយ ប៉ុន្តែវិធីសាស្រ្តដ៏ល្អបំផុតនោះគឺត្រូវតែដុសធ្មេញឲ្យបានស្អាត និងត្រឹមត្រូវ ហើយត្រូវពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង។ការថែរទាំមាត់ធ្មេញស្អាតជាប្រចាំ គឺបានន័យថា យើងមិនទុកឪកាសឱ្យមេរោគ មានទីជម្រករស់នៅនោះទេ។ ដូច្នេះ អ្នកក៏មិនប្រឈមនិងបញ្ហាពុកធ្មេញ និងជម្ងឺអញ្ចាញធ្មេញផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles