We TV Cambodia

កត្តាដែលធ្វើឱ្យហាងកាហ្វេ ជាអាជីវកម្មពេញនិយម នាសព្វថ្ងៃនេះ

កត្តាដែលធ្វើឱ្យហាងកាហ្វេ ជាអាជីវកម្មពេញនិយម នាសព្វថ្ងៃនេះ

បច្ចប្បន្ននេះ​នៅប្រទេសកម្ពុជាយើង ហាង​កាហ្វេ​​គឺជាអាជីវកម្មដ៏ពេញនិយមមួយ ​និងរីកដុះដាលដូចផ្សិត ​មិនថាជាកាហ្វេបុរាណ កាហ្វេឆុងដៃតាមរទេះ និង​កាហ្វេ​​​ទំនើប​ៗ​តូចធំ។ ការកើនឡើងនូវអាជីវកម្មប្រភេទនេះត្រូវបានគេសន្មត់ថា ​ព្រោះតែមនុស្សនាបច្ចុប្បន្នចូលចិត្ត​ទទួល​​​ទានកាហ្វេគ្រប់វ័យ ពិសេសហាងកាហ្វេគឺជាទីកន្លែងដែលអាចជួបជុំមិត្តភក្តិ ​មិត្តរួមការងារ​ពិភាក្សាកិច្ចការផ្សេង​ៗ ​ឬអាចធ្វើការលក្ខណៈផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។ មូលហេតុ​ចម្បង​សំខាន់ៗដែលអាជីវកម្មបើកហាងកាហ្វេត្រូវបានគេជ្រើសជាអាជីវកម្មសំខាន់ដូចសព្វថ្ងៃ៖

១. ម្ចាស់អាជីវកម្ម និង ម្ចាស់ការលើខ្លួនឯង

​អ្នកអាចធ្វើជាថៅកែខ្លួនឯង​ គិតបញ្ជីខ្លួនឯង ​ឬរៀបចំគ្រប់យ៉ាងដោយខ្លួនឯង​យ៉ាងងាយស្រួល​និងមិនស្ថិតក្រោមចំណុះអ្នកណា ​ថែមទាំងមានសេរីភាព ​និងមានពេលវេលាផ្ទាល់ខ្លួនច្រើន។

២.​ ចំណាយដើមទុនតិច

ការបើកអាជីវកម្មមួយអ្នកប្រហែលជាគិតថាត្រូវចំណាយលុយរាប់ម៉ឺនដុល្លារ​តែសម្រាប់សម័យនេះចង់បើកហាងកាហ្វេ​សមល្មម​មួយប្រើដើមទុនខ្ទង់ពាន់តិចតួចប៉ុណ្ណោះ​ដោយអ្នកអាចផ្តើមអាជីវកម្មពីតូចទៅមុន  ហើយពេលវាដំណើរ​ការល្អ​​យើងអាចពង្រីកទៅមុខជាបន្តទៀត។

៣. ការច្នៃប្រឌិត

អ្នកអាចបង្កើតរសជាតិដោយខ្លួនឯង​ធ្វើបែបកាហ្វេបុរាណ ​ឬកាហ្វេប្រេនក៏បាន តាមចំណូលចិត្ត​ដែលគិតថាទទួលបានការគាំទ្រ ដោយអាចបន្ថែមទាំងអាចបន្ថែមភេសជ្ជៈ  ឬអាហារផ្សេងៗដទៃទៀតបាន។

៤. ចំណូលទៀងទាត់

អ្នកណាៗក៏ត្រូវការញ៉ាំដែរ ​អាចថាអាជីវកម្ម នឹងម្ហូបអាហារ ​គឺជាអាជីកម្មដែលងាយស្រួលទទួលបានអតិថិន​និងជាប្រភពចំណូលទៀងទាត់ជារៀងរាល់ថ្ងៃ។​ដូច្នេះអាជីវកម្មនេះប្រសិនជាអ្នករៀបចំបានល្អ ​អាហារក៏ឆ្ងាញ់ ​កាហ្វេក៏​ឆ្ងាញ់​​អ្នកនឹងមានអតិថិជនប្រចាំ ​និងអតិថិជណមកទទួលទានជារៀងរាល់ថ្ងៃផងដែរ ​។

៥. បត់បែនតាមស្ថានការណ៍

ក្នុងករណីហាង​កាហ្វេអ្នកមានបញ្ហា​អ្វីមួយ​មិនថារសជាតិ ​ការគ្រប់គ្រង ការកែច្នៃ ការតុបតែងហាងនោះ ​អ្នកអាចកែប្រែផែនការរបស់អ្នកឱ្យល្អជាងមុនបាន ​ដោយយក​វាជាមេរៀននៃកំហុសនោះ​រួចកែប្រែវាឱ្យបានល្អជាងមុន។ ​

រួមសេចក្ដីមក ​មិនថាមុខរបរកាហ្វេ ​ឬ មុខរបរណាផ្សេងនោះទេ ​ត្បិតតែមើលឃើញថាជាអាជីវកម្មខ្លះមានភាព​ងាយស្រួល​តែការធ្វើវាមិនដូចការគិតឡើយ។​ អ្វីក៏ដោយអ្នកត្រូវតែមានផែនការច្បាស់លាស់ ​ជាពិសេសគឺគំនិត​ច្នៃប្រតិដ្ឋថ្មី ការបត់បែនតាមកាលៈទេសៈ​ ដើម្បីទាក់ទាញអតិថិជនឥតឈប់ឈរ។

 

Related Articles