
ភ្នំពេញ៖ បច្ចុប្បន្ន អ្នកវិនិយោគគម្រោងធំ តូចជាច្រើន ដូចជាងាកមកចាប់អារម្មណ៍ជាមួយគម្រោង អភិវឌ្ឈតំបន់ក្រៅក្រុង ជាពិសេស តាមបណ្ដាយគម្រោងផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ ឬតំបន់ដែលពុំទាន់សូវមានការភិវឌ្ឈ ច្រើន។
មូលហេតុជាក់ស្ដែងត្រូវបានគេសម្លឹងមើលឃើញថា ទីផ្សារដីនៅតាមតំបន់ក្រវ៉ាត់ក្រុង ឬជាយក្រុងនោះ មានការចាប់អារម្មណ៍ខ្ពស់ ពីបណ្ដា អ្នកវិនិយោគ គម្រោងធំៗជាសហគ្រាស រោងចក្រឧស្សាហកម្ម និងមានគម្រោងបុរី ផងដែរ។ ការវិនិយោគដីនៅតាមតំបន់ក្រវ៉ាត់ក្រុង ដោយហេតុ ទីផ្សារនៅមាន តម្លៃសំល្មមអាចត្រឹម ១ម៉ែត្រការ៉េ ត្រឹមតម្លៃ ពី៦០ដុល្លារ ទៅដល់ ២៥០ដុល្លារ ដូច្នេះ វាសាកសមល្មម នឹងគម្រោងវិនិយោគធំៗទាំងនោះ។ ចំណែកការនិយោគ នៅក្នុងក្រុង ភាគច្រើន ជាគម្រោង លក្ខណៈខុនដូ មិនសូវមាន ជារោងចក្រនោះទេ។ ក្នុងឆ្នាំ២០១៣ -១៧ ភាគច្រើន គេទទួលស្គាល់ថា ទីផ្សារគម្រោង ដីនៅក្នុងក្រុង ពិតជាមានតម្រូវការខ្ពស់ ជាមួយនឹងរោងចក្រ សហគ្រាស ប៉ុន្ដែមកទល់ ឆ្នាំ២០១៧ មក ភ្នំពេញ គឺសំបូរទៅដោយ គម្រោង បែបអភិវឌ្ឈ លំនៅដ្ឋានស៊ីវិល័យគឺខុនដូរនេះឯង។
ទីផ្សារដីនៅក្នុងក្រុង មានតម្លៃថ្លៃ តាមតំបន់ខ្លះ១ម៉ែត្រការ៉េ អាចមានតម្លៃចាប់ពី ជាង ១ម៉ឺនដុល្លារ ផងក៏មាន ដូច្នេះបើគិតអត្រាចំណាយ សម្រាប់គម្រោង សហគ្រាសគឺមានភាពលំបាកនឹងធ្វើការចំណាយ ហើយម្យ៉ាងវិញទៀត ការមើលឃើញនូវចំនុចមួយទៀត ដូចជាការ ធ្វើដំណើរ ការដឹកជញ្ជូន នៅក្នុងក្រុង គឺមិនងាយស្រួលដូច នៅក្រៅក្រុងនោះទេ។ បច្ចុប្បន្ន ការអភិវឌ្ឈ ក្នុងវិស័យរដ្ឋ ប្រព័ន្ធទឹកភ្លើង ហេដ្ឋារចនាសម្ពន្ធ នៅតាមជាយក្រុង ជាពិសេស តំបន់ក្រវ៉ាត់ក្រុង ក៏មានគ្រប់គ្រាន់ដែរ ដូច្នេះទើបធ្វើឲ្យ អ្នកវិនិយោគទុន មានទំនោរ ទៅលើតំបន់ជាយក្រុងខ្លាំង។
គួបន្ថែមផងដែរថា បើទោះបីជា ក្នុងក្រុងមានការថយចុះអ្នកវិនិយោគបែបគម្រោងឧស្សាហកម្មមែន ប៉ុន្ដែ យើងសង្កេតមើលឃើញថា ក៏មានការវិនិយោគ បែបជា អគារពាណិជ្ជកម្ម ខ្ពស់ៗ ខុសដូ ផងដែរ។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
