We TV Cambodia

កង្វះជាតិដែកមិនត្រឹមតែជាបញ្ហាសុខភាព តែសម្រសក៏អន់ថយផងដែរ

កង្វះជាតិដែកមិនត្រឹមតែជាបញ្ហាសុខភាព តែសម្រសក៏អន់ថយផងដែរ

ជាទូទៅ មនុស្សភាគច្រើនគិតថា ការ​ខ្វះ​ជាតិ​ដែក ជារឿងសំខាន់​សម្រាប់តែ​អ្នក​មាន​ផ្ទៃពោះ តែ​ការពិត​ទៅ​មនុស្ស​ទូទៅ ក៏​ជា​បញ្ហា​ចោទ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​បកស្រាយ​ថា អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹមតែ​ប៉ះពាល់​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ សម្រស់​ក៏​ថមថយ​ទៅ​តាម​នោះ​ដែរ៖

១,ស្បែក​ស្លេកស្លាំង៖ នៅ​ពេល​ខ្វះ​ជាតិ​ដែក ស្បែក​ប្រែ​ជា​ស្លេកស្លាំងខ្លាំង ព្រោះ​អេម៉ូក្លូប៊ីន​ផ្តល់​ឲ្យ​ស្បែក​ពណ៌ភ្លឺ​ថ្លា មាន​កម្រិត​ទាប​ជាង​មុន។ ប៉ុន្តែ​បើ​ស្បែក​យើង​បែប​នោះ​តាំងពី​ដើម​មក អាច​សង្កេត​មើល​ក្នុង​ភ្នែក ប្រសិនបើ​ខុស​ពី​ធម្មតា​នេះ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។

២, អណ្ដាត​បែក/ បបូរមាត់​ស្ងួត ប្រេះ បែក៖ អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្លេក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ បែក ព្រម​ទាំង​ដំបៅ​នៅ​កៀន​បាត់ ក៏​ជា​សញ្ញា​ខ្វះ​ជាតិ​ដែក​ដែរ។

៣,ជ្រុះ​សក់៖ ការ​ជ្រុះ​សក់​បណ្ដាល​មកពី​កង្វះ​ជាតិ​ នៅ​ពេល​ដែល​ឫស​សក់​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ នឹង​ឈាន​ដល់​ដំណាក់កាល​ជ្រុះ​ហើយ​មិន​ដុះ​ឡើងវិញ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ជ្រុះ​សក់​ប្រមាណ ១០០ សរសៃ​ក្នុង​មួយ​ថ្ងៃ តែ​បើ​កត់សម្គាល់​ឃើញ​ថា​ការ​ជ្រុះ​សក់​របស់​យើង​ហួស​កម្រិត ហើយ​វា​មិន​មាន​ការ​រីក​ដុះ​លូតលាស់​មក​វិញ​ទេ​នោះ អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។

 

អត្ថបទដោយ៖ ពិសី

Related Articles